Khmer Class- Round 2

     នៅវគ្គសិក្សាទី២​នេះ ពួកយើងបានបន្តធ្វើការស្រាវជ្រាវអំពីប្រភេទកំណាព្យនីមួយៗសម្រាប់ដាក់បញ្ចូល នៅក្នុងសៀវភៅកំណាព្យដែលពួកយើងមានគម្រោងនឹងបង្កើតតាំងពីវគ្គសិក្សាមុន។ បន្ទាប់ពីនោះ ពួកយើងក៏បានសិក្សាអំពី រឿងកុលាបប៉ៃលិន ដែលនិពន្ធដោយលោកកវីដ៏ល្បីមួយរូប នៅក្នុងប្រទេសកម្ពុជាគឺ លោកញ៉ុកថែម។ រឿងប្រលោមលោកមួយនេះ ពោរពេញទៅដោយសេចក្ដីអបើរំជាច្រើន​ និងផ្នត់គំនិតចាស់ៗពីជំនាន់មុន។ ក្រៅពីសិក្សាអំពីសាច់រឿង ពួកយើងក៏បានរៀនអាន ចេះលើកដាក់សម្លេងទៅតាមតួអង្គ និងចាត់តួអង្គម្នាក់មួយៗ។ ចំណែកអ្នកដែលសេសសល់គឺជាអ្នកពោល។នៅពេលពិធីបុណ្យអុំទូក អកសំបុក និង សំពះព្រះខែជិតមកដល់ លោកគ្រូក៏ឲ្យយើងសិក្សាស្រាវជ្រាវអំពី ប្រវត្តិនៃពិធីបុណ្យ គោលបំណង និងសកម្មភាពផ្សេងៗ ដែលប្រជាជនធ្វើនៅថ្ងៃបុណ្យជាក្រុម តាមរយៈអុីនធើណេតដើម្បីឲ្យយល់កាន់តែច្បាស់។ ពួកយើងក៏បានសិក្សាស្រាវជ្រាវអំពីបុណ្យកឋិនផងដែរ។ នៅពេលបញ្ចប់ ពួកយើងក៏បានចែករំលែកចំណេះដឹងជាមួយនឹងមិត្តរួមថ្នាក់ដោយការធ្វើបទបង្ហាញ។ ជាចុងក្រោយខ្ញុំគិតថានៅក្នុងវគ្គសិក្សានេះពិតជាមានភាពសប្បាយ និងទទួលបានចំណេះដឹងជាច្រើនអំពីការអានក៏ដូចជាវាក្យស័ព្ទថ្មីៗឬពិបាកៗ រួមទាំងដឹងច្បាស់អំពីបុណ្យជាតិរបស់ខ្លួនចែមទៀតផង។ 

Leave a Reply

Your email address will not be published. Required fields are marked *